មកយល់ដឹងពីការទូរទាត់លើ ការមិនបើកប្រាក់អោយពលករ 체불근로자 대지급금(ពីមុនប្រើពាក្យ소액체당금)
កាលពីមុនប្រើពាក្យ소액체당금 តែបច្ចុប្បន្នគេប្រើពាក្យ '간이대지급금'ជំនួសវិញ។
ប្រសិនបើក្រុមហ៊ុនមិនដាក់ពាក្យក្ស័យធន នោះ អាចហៅថា 'ការទូទាត់សាមញ្ញ (간이대지급금)' ។
(ខាងក្រោមនេះជាខ្លឹមសារដែលបានចង់ក្រងជាទិន្នន័យ កាលពីខែ តុលាឆ្នាំ 2024៑) 정부24의 자료
○ គោលបំណង
ប្រាក់ឈ្នួល ( ប្រាក់ឧបត្ថមពេលសំរាកការងារ ឬ ប្រាក់មាតុភាព) ឬប្រើចំពោះពលករដែលមិនបានប្រាក់សោធននិវត្តន៍។ល។
គឺជាគោលនយោបាយដែលស្វែងរកស្ថេរភាពជីវិតរបស់ពលករដែលមិនទទួលបានប្រាក់ឈ្នួលពីថៅកែរបស់ពួកគេ។
○វិសាលភាពនៃការទូទាត់ប្រាក់
(ជនចូលនិវត្តន៍) ប្រាក់ឈ្នួលដែលមិនបានទទួលរយៈពេល 3 ខែចុងក្រោយ ( ប្រាក់ឧបត្ថមពេលសំរាកការងារ ឬ ប្រាក់មាតុភាព) ប្រាក់ចូលនិវត្តន៍សម្រាប់រយៈពេល 3 ឆ្នាំចុងក្រោយ
(និយោជិត) ចំនួនប្រាក់ឈ្នួលដែលមិនបាន (ប្រាក់ឧបត្ថមពេលសំរាកការងារ ឬ ប្រាក់មាតុភាព) រយៈពេលបីខែ គិតចាប់ពីថ្ងៃនៃប្រាក់ឈ្នួលចុងក្រោយដែលមិនទាន់បានបើក ដល់កាលបរិច្ឆេទនៃការដាក់ពាក្យបណ្តឹង ឬញត្តិ
○ ដែនកំណត់상한액
ការទូទាត់ពេលសហគ្រាសក្ស័យធន 도산대지급금 (ការពីមុនប្រើពាក្យ 일반체당금): រហូតដល់ 21 លានវ៉ុន (ខុសគ្នាតាមអាយុ ចំនួនអតិបរមាប្រចាំខែ (ប្រចាំឆ្នាំ))
ការទូទាត់សាមញ្ញ 간이대지급금 (ការពីមុនប្រើពាក្យ소액체당금): រហូតដល់ 10 លានវ៉ុន (ប្រាក់ឈ្នួល 7 លានវ៉ុន ប្រាក់ចូលនិវត្តន៌ 7លានវ៉ុន មិនរួមបញ្ចូលប្រាក់ចូលនិវត្តន៌ )
○ ចំណាំ
បើអ្នកទទួលបានប្រាក់ តាមរយៈមធ្យោបាយមិនពិត ឬការក្លែងបន្លំ អ្នកអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ 3 ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ 30 លានវ៉ុន។
បែងចែកថា តើជា ការទូទាត់ពេលសហគ្រាសក្ស័យធន (도산대지급금) ឬជា ការទូទាត់សាមញ្ញ간(이대지급금)
សូមពិនិត្យមើលថាតើអ្នកចូលនិវត្តន៍ ឬនៅកំពុងធ្វើការ
សូមចំណាំថា ផុតកំណត់សម្រាប់ថ្ងៃការដាក់ពាក្យឬនៅ
○ ការទូទាត់ពេលសហគ្រាសក្ស័យធន 도산대지급금
<ជនចូលនិវត្តន៍>
ម្ចាស់អាជីវកម្មជាប់ជំពាក់ត្រូវតែជាអាជីវកម្មដែលមានធានារ៉ាប់រងគ្រោះថ្នាក់ឧស្សាហកម្មលើសពី 6 ខែ ហើយមានការសម្រេចពីតុលាការថាប្រកាសក្ស័យធន ឬការចាប់ផ្តើមនៃដំណើរការស្តារនីតិសម្បទា ឬត្រូវបានទទួលស្គាល់ថាស្ទើរតែក្ស័យធន ពីការិយាល័យការងារ (지방고용노동관서)
ពលករដែលបានចូលនិវត្តន៍ ឬឈប់ពីកន្លែងធ្វើការ ក្នុងរយៈពេល 3 ឆ្នាំបន្ទាប់ពីកាលបរិច្ឆេទដែលមានរយៈពេល 1 ឆ្នាំមុនកាលបរិច្ឆេទនៃការដាក់ពាក្យសុំនីមួយៗសម្រាប់ការប្រកាសក្ស័យធន ការសម្រេចចាប់ផ្តើមដំណើរការស្តារនីតិសម្បទា ឬការទទួលស្គាល់ការក្ស័យធនជាក់ស្តែង។
○ ការទូទាត់សាមញ្ញ 간이대지급금
<ជនចូលនិវត្តន៍>
នៅសហគ្រាសដែលមានការធានារ៉ាប់រងគ្រោះថ្នាក់ឧស្សាហកម្មត្រូវ លើសពី 6 ខែ ដោយផ្អែកលើថ្ងៃចូលនិវត្តន៍របស់ពលករ
ដាក់ពាក្យបណ្តឹងក្នុងរយៈពេលពីរឆ្នាំគិតចាប់ពីថ្ងៃចូលនិវត្តន៍ និងទទួលបានសាលក្រមចុងក្រោយពីតុលាការ
ពលករចូលនិវត្តន៍ដែលបានដាក់ពាក្យបណ្ដឹង ក្នុងរយៈពេលមួយឆ្នាំគិតចាប់ពីថ្ងៃចូលនិវត្តន៍ និងទទួលបានលិខិតបញ្ជាក់ពីប្រាក់ឈ្នួលមិនទាន់បើក
<ពលករដែលកំពុងបំរើការ>
ពលករដែលមានប្រាក់ចំណូលទាបដែលកិច្ចសន្យាការងារចូលជាធរមាននៅពេលដាក់ពាក្យបណ្ដឹង (មិនរាប់បញ្ចូលពលករប្រចាំថ្ងៃ) ហើយប្រាក់ឈ្នួលម៉ោងធម្មតាសម្រាប់រយៈពេលបីខែគឺតិចជាង 110% នៃប្រាក់ឈ្នួលអប្បបរមា។
នៅក្នុងអាជីវកម្មដែលបានដំណើរការលើសពី 6 ខែ គិតចាប់ពីថ្ងៃនៃការជំពាក់ចុងក្រោយមុនថ្ងៃនៃការដាក់ពាក្យបណ្តឹង
ដាក់ពាក្យបណ្តឹងក្នុងរយៈពេលពីរឆ្នាំ គិតចាប់ពីថ្ងៃចុងក្រោយនៃការមិនបង់ប្រាក់ ហើយទទួលបានសាលក្រមចុងក្រោយពីតុលាការ
ពលករដែលបានដាក់ពាក្យបណ្តឹង ក្នុងរយៈពេលមួយឆ្នាំចាប់ពីថ្ងៃបន្ទាប់ពីថ្ងៃមិនបើកប្រាក់ឈ្នួល និងទទួលបានលិខិតបញ្ជាក់របស់ពលករទាក់ទងនឹងប្រាក់ឈ្នួលដែលមិនបានបើកអោយ
យល់ដឹងពីដំណើរការនៃការដាក់ពាក្យ
○ ការទូទាត់ពេលសហគ្រាសក្ស័យធន 도산대지급금
ដាក់ពាក្យបណ្តឹងទាមទារសំណងក្ស័យធនជាមួយ ការិយាល័យការងារ(지방고용노동관) ក្នុងរយៈពេលពីរឆ្នាំ គិតចាប់ពីថ្ងៃដែលសហគ្រាសការក្ស័យធន
ក្នុងករណីដែលពលករឈប់ ដែលមិនបានទទួលប្រាក់ឈ្នួល (ប្រាក់ឧបត្ថមពេលសំរាកការងារ ឬ ប្រាក់មាតុភាព) ដោយសារការក្ស័យធនរបស់ក្រុមហ៊ុន រដ្ឋបង់ប្រាក់ឈ្នួលជំនួសក្រុមហ៊ុន។ ម្ចាស់អាជីវកម្ម បានប្រកាសក្ស័យធនដែលចេញដោយតុលាការ៖ ការប្រកាសក្ស័យធន ការសម្រេចចាប់ផ្តើមនីតិវិធីស្តារនីតិសម្បទា ៖ សម្រាប់ក្រុមហ៊ុនដែលមានបុគ្គលិក 300 នាក់ ឬតិចជាងនេះ ការិយាល័យការងារ (지방고용노동관서장) និងចេញលិខិតការក្ស័យធន (លិខិតបញ្ជាក់ការក្ស័យធន ត្រូវតែប្តឹងក្នុងរយៈពេលមួយឆ្នាំចាប់ពីថ្ងៃពលករឈប់ធ្វើការ)
○ ការទូទាត់សាមញ្ញ 간이대지급금
ដាក់ពាក្យបណ្តឹងទាមទារសំណងជាមួយការិយាល័យផ្តល់សេវាសំណង និងសុខុមាលភាពរបស់ពលករកូរ៉េ ដោយភ្ជាប់មកជាមួយច្បាប់ចម្លង ឬច្បាប់ចម្លងនៃសេចក្តីសម្រេចតុលាការ (ច្បាប់ចម្លងនៃការបញ្ជាក់របស់និយោជកអំពីប្រាក់ឈ្នួលដែលមិនបានបង់ ដែលបានចេញដោយការិយាល័យការងារ
○ ទៅដាក់ពាក្យដោយផ្ទាល់: នៅការិយាល័យការ (지방고용노동관서) - ទូរស័ព្ទ : មជ្ឈមណ្ឌលប្រឹក្សាយោបល់ 1350
○ ការទូទាត់ពេលសហគ្រាសក្ស័យធន 도산대지급금
ពាក្យស្នើសុំបញ្ជាក់ពីការទូទាត់ ទម្រង់បែបបទស្នើសុំការទូទាត់ប្រាក់សំណង់ក្ស័យធន
○ ការទូទាត់សាមញ្ញ 간이대지급금
ការវិនិច្ឆ័យ : វិក្កយបត្រទូទាត់សាមញ្ញ (간이대지급금 지급청구서) , ច្បាប់ដើម ឬច្បាប់ចម្លងនៃសេចក្តីសម្រេចរបស់តុលាការ, ច្បាប់ដើម ឬច្បាប់ចម្លងនៃការបញ្ជាក់របស់និយោជកអំពីប្រាក់ឈ្នួលដែលមិនបានបើក
ប្រាក់ឈ្នួលដែលមិនបានបើកㆍ លិខិតបញ្ជាក់ម្ចាស់អាជីវកម្ម: ច្បាប់ដើម ឬច្បាប់ចម្លងនៃទម្រង់បែបបទទាមទារការទូទាត់សាមញ្ញ(간이대지급금 지급청구서) និងការបញ្ជាក់របស់និយោជកអំពីប្រាក់ឈ្នួលដែលមិនបានបង់ប្រាក់ (대지급금청구용 체불임금등 사업주확인서)
ចង់ដឹងកាន់តែច្បាស់?

នេះជាទម្រង់ការទាមទារទូទាត់បំណុលទូទៅ (일반체당금 지급 청구서) និងទម្រង់ការទាមទារសំណងពីរដ្ឋ (소액체당금 지급 청구서)
ទម្រង់បែបបទទាមទារប្រាក់សំណងទូទៅ (일반체당금 지급 청구서)នឹងទម្រង់ពាក្យសុំបញ្ជាក់ពីការទូទាត់ 체당금 확인신청서 ដាក់ទៅកាន់ការិយាល័យការងារ (지방고용노동관서)
សម្រាប់ពាក្យស្នើសុំការទូទាត់ប្រាក់សំណងសាមញ្ញ ត្រូវដាក់ពាក្យនៅការិយាល័យសេវាសំណង និងសុខុមាលភាពពលករ មានដូចជា ការវិនិច្ឆ័យ (판결문)និងការបញ្ជាក់ពីការមិនបង់ប្រាក់ (체불확인서)
ដាក់ពាក្យបណ្តឹងសម្រាប់ប្រាក់ឈ្នួលដែលមិនបានបើក នៅក្រសួងការងារ (고용노동부)
បន្ទាប់ពីអធិការការងារស៊ើបអង្កេត អ្នកនឹងទទួលបានលិខិតបញ្ជាក់ប្រាក់ឈ្នួលដែលមិនបានទទួល(체불임금확인서)។
ដាក់ពាក្យសុំជំនួយផ្នែកច្បាប់ដោយឥតគិតថ្លៃពីសាជីវកម្មជំនួយផ្នែកច្បាប់នៅក្នុងដែនសមត្ថកិច្ច ដែលអ្នកស្នាក់នៅ។
ការទទួលដាក់ពាក្យបណ្តឹងនៅក្នុងតុលាការនៃយុត្តាធិការមានសមត្ថកិច្ច
លិខិតបញ្ជាក់ការវិនិច្ឆ័យ ដាក់នៅ សុខុមាលភាពរបស់ពលករកូរ៉េ (근로복지공단)
កម្មវិធីអនឡាញអាចធ្វើឡើងនៅគេហទំព័រសេវាការងារ និងគ្រោះថ្នាក់ឧស្សាហកម្ម។
팩스 신청은 퇴직 당시 사업장을 관할하는 근로복지공단 지역본부 복지사업부 또는 지사 경영복지부에 제출할 수 있습니다. ពាក្យស្នើសុំទូរសារអាចត្រូវបានដាក់ជូនទៅផ្នែកសុខុមាលភាពនៃទីស្នាក់ការកណ្តាលក្នុងតំបន់នៃសេវាសំណង និងសុខុមាលភាពរបស់ពលករកូរ៉េ ឬផ្នែកគ្រប់គ្រង និងសុខុមាលភាពនៃការិយាល័យសាខាដែលមានយុត្តាធិការ
គេហទំព័រ សេវាសំណង និងសុខុមាលភាពពលករកូរ៉េ និងលេខទូរស័ព្ទ 1588-0075
서류 준비, 혼자 진행하기에 그 과정이 쉽지 않을 수 있습니다.ការរៀបចំឯកសារអាចជាដំណើរការដ៏លំបាក បើអ្នកធ្វើតែម្នាក់ឯង។
សូមធ្វើការប្រឹក្សាជាមួយ Kstart Support Center