Support center

thumbnail

[Cambodia] ប្រឹក្សាវីសា F-2

F-2-7 តារាងពិន្ទុប្តូរវីសា និងប្រឹក្សាវីសាជួនដោយឥតគិតថ្លៃ

F-2-7 តារាងពិន្ទុប្តូរវីសា និងប្រឹក្សាវីសាជួនដោយឥតគិតថ្លៃ

មកដឹងពីចំណុចមួយចំនួនក្នុងការប្តូវីសា F-2

ប្រភេទវិសាស្នាក់នៅ (F-2)

• អនីតិជនដែលជាកូន ជនបរទេសនិងជនជាតិកូរ៉េ

• អនីតិជនជាកូនរបស់ជនបរទេសដែលកាន់វីសា ស្នាក់នៅអចិន្ត្រៃយ៍

• ជនភៀសខ្លួនដែលត្រូវបានទទួលស្គាល់

• ជនបរទេសដែលជាអ្នកការវិនិយោគធំៗ និងស្នាក់នៅរយៈពេលវែង

• អ្នកដែលមានទេពកោសល្យល្អឥតខ្ចោះ និងសមាជិកគ្រួសារ

• អ្នកវិនិយោគខាងអចលនទ្រព្យ និងសមាជិកគ្រួសារ

• បុគ្គលដែលត្រូវបានតែងតាំងជាមន្ត្រីសាធារណៈ

• អន្តោប្រវេសន៍វិនិយោគគិនក្នុងគម្រោងសេវាសាធារណៈ និងសមាជិកគ្រួសារ

• វិនិយោគិនអន្តោប្រវេសន៍ដែលចូលនិវត្តន៍ និងសមាជិកគ្រួសារ

• ជនរួមចំណែកពិសេស

• ជនដែលស្នាក់អាស្រ័យយូអង្វែងផ្សេងទៀត

ប្រព័ន្ធពិន្ទុ សម្រាប់ទេពកោសល្យដ៏អស្ចារ្យ (F-2-7)

▶자격 요건 លក្ខខណ្ឌដែលត្រូវការ

- បេក្ខជនដែលចង់ដាក់ពាក្យត្រូវតែបំពេញតាមលក្ខខណ្ឌពិន្ទុដែលបានចែងក្នុងគោលការណ៍ណែនាំ និងតម្រូវការទាំងអស់ដែលទាក់ទងនឹង សកម្មភាពការងារ និងសុខភាពសាធារណៈ។

○បុគ្គលិកសាជីវកម្មដែលបានចុះបញ្ជី

- ក្រុមហ៊ុនដែលបានចុះបញ្ជីសាជីវកម្ម KOSPI ឬ KOSDAQ

○ ពលករឧស្សាហកម្ម

- អ្នកដែលធ្វើការផ្នែកព័ត៌មានវិទ្យា IT ការគ្រប់គ្រងបច្ចេកវិទ្យា ណាណូ អេឡិចត្រូនិកឌីជីថល ការដឹកជញ្ជូន និងគ្រឿងម៉ាស៊ីន សម្ភារៈបរិស្ថាន និងវិស័យថាមពល។ល។ មានប្រាក់ចំណូលច្រើនជាង GNI 1.5 ដង

○ពលករមានវិជ្ជាជីវៈ

- ជនដែលស្នាក់នៅលើសពី 3 ឆ្នាំជាប់ៗគ្នា ក្នុងការងារជាអ្នករាយការណ៍ (D-5) ~ ពាណិជ្ជករ(D-9), សាស្រ្តាចារ្យ (E-1) ពលករមានវិជ្ជាជីវៈ (E-7-1)

*ដែលមិនរាប់បញ្ចូលបុគ្គលិកអាជីវកម្មសណ្ឋាគារ និងទេសចរណ៍ (E-6-2)

○និស្សិតដែលបានសិក្សានៅកូរ៉េ

- មានសញ្ញាបត្រអនុបណ្ឌិត ឬខ្ពស់ជាងនៅប្រទេសកូរ៉េ និងបរិញ្ញាបត្រពីប្រទេសដែលបានរ៉ាប់បញ្ជូល

○ជនដែលមានសក្តានុពល ទេពកោសល្យដ៏អស្ចារ្យ

- ជនមានសញ្ញាបត្រអនុបណ្ឌិត ឬបណ្ឌិតពីសាកលវិទ្យាល័យឯកទេស ឬវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រ និងវិស្វកម្ម។

ពិនិត្យតារាងពិន្ទុសម្រាប់ការផ្លាស់ប្តូរវីសា F-2

  • ឯកសារ

វីធីប្រើប្រាស់ K start

រាល់ឯកសារទាំងអស់ត្រូវតែត្រួតពិនិត្យដែលអាចផ្ទៀងផ្ទាត់ និងទទួលស្គាល់ថាត្រឹមត្រូវ មានការរៀបចំពីអ្នកជំនាញ តាំងពីដំបូងនោះជាការត្រឹមត្រូវ។

K start និងជួយលោកអ្នកដើម្បីជួបជាមួយមេធាវីដែលមានជំនាញច្បាស់លាស់ ដែលធ្វើអោយដំណើរការក្នុងការរផ្លាស់ប្តូរទិដ្ឋាការ។

ការចំណាយ

មិនគិតថ្លៃពីការភ្ជាប់លើការទំនាក់ទំនងជាមួយភ្នាក់ងាររដ្ឋបាលទេ បន្ទាប់ពីបញ្ចប់ការពិគ្រោះយោបល់ អ្នកអាចបង់ថ្លៃសេវានៅពេលកិច្ចសន្យាត្រូវបានបញ្ចប់។

ព័ត៌មានដែលត្រូវការ

ព័ត៌មានដែលយើងខ្ញុំត្រូវប្រមូលសម្រាប់ការពិគ្រោះយោបល់មានដូចខាងក្រោម៖

ព័ត៌មានមូលដ្ឋាន៖ ឈ្មោះ ប្រទេស លេខទំនាក់ទំនង ទីលំនៅបច្ចុប្បន្ន ទិដ្ឋាការបច្ចុប្បន្ន (វីសា)

ព័ត៌មានបន្ថែម៖ លក្ខណៈវិនិច្ឆ័យបញ្ជីឈ្មោះ - អាយុ ការអប់រំ ចំណេះដឹងមូលដ្ឋាន ប្រាក់ចំណូលប្រចាំឆ្នាំ ពិន្ទុបន្ថែមរួមបញ្ចូល

K start នឹងជួយលោកអ្នក

យើងខ្ញុំនិងជួយលើការបំពេញ និងបកប្រែឯកសារផ្សេងៗ

យើងក៏អាចជួយបកប្រែការតាមរយៈទូរស័ព្ទ និងការទំនាក់ទំនងជាមួយជនជាតិកូរ៉េផងដែរ

ប្រសិនបើចង់ទាក់ទងទៅភ្នាក់ងារដ្ឋបាលមិន យើងអាចណាត់ជួប អោយបងប្អូនបាន

អរគុណ