សូមទទួលការព្រឹក្សាអំពីកម្មវិធីជំនួយអំពីឯកសារនៃការធ្វើមាតុភូមិនិវត្តន៌
យើងទទួលជួយកក់សំបុត្រយន្តហោះ
យើងជួយបំពេញរបាយការណ៍មាតុភូមិនិវត្តន៌
យើងជួយពិនិត្យការធានារ៉ាប់រងពេលចេញដំណើរ/ប្រាក់ចូលនិវត្តន៍របស់អ្នក។
ការរៀបចំជាច្រើនទាំងនេះ K start អាចជួយអ្នកបាន
សូមទាក់ទងតាមរយៈឆាត រឺក៏ខលទូរស័ព្ទមកកាន់យើងបាន!
1) ការទូទាត់ប្រាក់ឈ្នួល
2) ព្រឹក្សាអំពីកាលបរិច្ឆេទចេញដំណើររបស់ពលករ (កក់សំបុត្រយន្តហោះ)
3) រាយការណ៍ពីំគម្រោងនៃការធ្វើមាតុភូមិនិវត្តន៍
-នៅក្នុងករណីនៃការចាកចេញរហូត ការរាយការណ៍នៃការចាកចេញ តម្រូវឱ្យដាក់ពាក្យស្នើសុំផ្តាច់ធានារ៉ាប់រង ហើយក្នុងករណីបុគ្គលដែលមានលក្ខខណ្ឌពិសេសសម្រាប់ការត្រលប់មកវិញ ការស្នើសុំ ពិសេសអាចធ្វើឡើង បន្ទាប់ពីរាយការណ៍ពីការចាកចេញដែលបានគ្រោងទុក។
- អង្គភាពដែលត្រូវចុះឈ្មោះ ៖ (គោលការណ៍) មជ្ឈមណ្ឌលការងារ យុត្តាធិការទីតាំងអាជីវកម្ម
- អង្គភាពដែលត្រូវចុះឈ្មោះ ៖ ពលករបរទេសត្រូវរាយការណ៍ 1 ខែមុន ការចាកចេញដែលបានគ្រោងទុក
- ឯកសារដែលត្រូវដាក់ពាក្យ៖ លិខិតប្រកាសនៃការចាកចេញ សំបុត្រយន្តហោះ ច្បាប់ថតចម្លងប័ណ្ណចុះឈ្មោះជនបរទេស (ID card) ច្បាប់ចម្លងលិខិតឆ្លងដែន
- របៀបដាក់ពាក្យ៖ ទៅដោយផ្ទាល់ តាម FAX ដាក់ពាក្យតាមអ៊ីនធឺណិត (www.eps.go.kr)
※ មជ្ឈមណ្ឌលការងារចេញលិខិតបញ្ជាក់ការចាកចេញ (ទាមទារការផ្តាច់ធានារ៉ាប់រង)
4) ការចាកចេញ (ប្រគល់ប័ណ្ណជនបរទេសនៅប្រលានយន្តហោះ)
- ក្នុងករណីវិស្សមកាលខ្លី ឬការចាកចេញបណ្តោះអាសន្នមិនត្រូវប្រគល់ប័ណ្ណជនបរទេសអោយមន្ត្រីអន្តោប្រវេសន៍ឡើយ
- បើអ្នកចាកចេញរហូត សូមប្រគល់ប័ណ្ណជនបរទេស នៅការិយាល័យអន្តោប្រវេសន៍ព្រលានយន្តហោះ
- ដោយឡែកការចូលកូរ៉េក្នុងករណីពិសេស ដោយសារត្រលប់មកវិញក្នុងកំឡុងមួយខែក្រោយ ក្នុងករណីដែលមិនប្រគល់អាយឌីកាតអោយមន្ត្រីអន្តោប្រវេសន៍ទេ មិនអាចត្រលប់មកវិញនោះទេ ដូចច្នេះត្រូវប្រគល់អាយឌីកាតមុនពេលចាកចេញ
5) កាតព្វកិច្ចពីការរាយការណ៍ នៅពេលការចាកចេញរបស់ពលករបរទេស (សាមីខ្លូន)
-ករណីពលករមិនចាំបាច់រាយការណ៍នៅពេលពលករបរទេសកើតជំងឺឆ្លង ទោះបីជាសពុលភាពការងារផុត រឺ ចាកចេញពីកូរ៉េរហូតក៏ដោយ (ការពិនិត្យឡើងវិញ2014. 7. 29.)
- បើអ្នកចាកចេញពីកូរ៉េ បន្ទាប់ពីធ្វើការរហូតដល់ថ្ងៃផុតកំណត់សម្រាប់រយៈពេល 3 ឆ្នាំ ឬ 4 ឆ្នាំ 10 ខែ អ្នកមិនចាំបាច់រាយការណ៍អំពីការផ្លាស់ប្តូរការងារដោយសារការផុតកំណត់នៃរយៈពេលអនុញ្ញាតការងារនោះទេ ប៉ុន្តែបើអ្នកចាកចេញពីរហូត មុនពេលផុតកាលបរិច្ឆេទ អ្នកត្រូវតែរាយការណ៍។ បើមានការខុសគ្នារវាងកាលបរិច្ឆេទចេញដំណើរ និងកាលបរិច្ឆេទការឈប់ពីការងារលើសពី 15 ថ្ងៃ (បើអ្នកចាកចេញពីកូរ៉េក្នុងរយៈពេល ក្រោម15 ថ្ងៃបន្ទាប់ពីឈប់ពីក្រុមហ៊ុន នោះ ការរាយការណ៍ពីផ្លាស់ប្តូរការងាររបស់អ្នកនឹងត្រូវបានដំណើរការតាមរយៈរបាយការណ៍ចាកចេញដែលរំពឹងទុក។
1. ករណីដែលអាយឌីកាតផុតកំណត់ហើយចង់ត្រលប់ទៅមាតុភូមិវិញ
2. ករណីចាកចេញដោយមូលហេតុផ្ទាល់ខ្លួន ដែលត្រូវចាកចេញមុនការផុតកំណត់ (មិនរាប់បញ្ចូលការចាកចេញបណ្តោះអាសន្ន)
3. ករណីពលករបរទេសចង់បានចាកចេញពីកន្លែងធ្វើការដោយស្ម័គ្រចិត្ត ឬត្រូវបានបណ្តេញចេញដោយបង្ខំ
ពលកររាយការណ៍ពី ការចាកចេញតាមរយៈមជ្ឈមណ្ឌលការងារក្បែរហើយ បន្ទាប់មកស្នើសុំប្រាក់ធានារ៉ាប់រងពីក្រុមហ៊ុនធានារ៉ាប់រងដោយបំពេញទម្រង់ពាក្យស្នើសុំការទាមទារធានារ៉ាប់រង រួមជាមួយនឹងលិខិតបញ្ជាក់ការចាកចេញពីកូរ៉េ.
○ឯកសារដែលត្រូវដាក់ពាក្យសុំលុយធានារ៉ាប់រង (ដាក់នៅក្រុមហ៊ុនធានារ៉ាប់រង)
- លិខិតបញ្ជាក់អំពីការចាកចេញ (រៀបចំដោយមជ្ឈមណ្ឌលការងារ)
- ទម្រង់ពាក្យសុំធានារ៉ាប់រង (រួមទាំងពាក្យសុំធានារ៉ាប់រងពេលចេញដំណើរ)
- សៀវភៅធនាគារផ្ទាល់ខ្លួន
- បញ្ជាក់ភាពជាសាមុីខ្លួន: លិខិតឆ្លងដែន និងអាយឌីកាត
ពាក្យសុំលុយធានារ៉ាប់រង លិខិតបញ្ជាក់ការចាកចេញ ធានារ៉ាប់រង់ថ្លៃការធ្វើមាតុភូមិនិវត្តន៍ ធានារ៉ាប់រង់ថ្លៃផុតកំណត់អ្នកអាចដាក់ពាក់ស្នើរសុំបាន។ ការបញ្ជាក់នៃការដាក់ពាក្យ និង ការបញ្ជាក់ពីមូលហេតុនៃការស្នើរសុំលុយធានារ៉ាប់រង ឯកសារផ្សេងៗ និងត្រូវបាន ពិនិត្យនិងទូទាត់បន្ទាប់ពីបញ្ជាក់ពីភាពជាសាមីខ្លូន ជាមួយនិងលេខកុងធនាគារក្នុងស្រុក។ បើអ្នកចង់ទទួលលុយធានារ៉ាប់រងនៅប្រទេសកំណើតរ អាចដាក់ពាក្យសុំតាមរយៈគណនីធនាគារ នៅប្រទេសកំំណើត និងឈ្មោះសាមីខ្លួន។
ជួយ ដល់អ្នកប្រើប្រាស់អំពីរការទាមទារសម្រាប់ការធានារ៉ាប់រងពេលកំណត់ពេលចាកចេញ
- ជួយទាមទារសម្រាប់ធានារ៉ាប់រងពេលចាកចេញ (សម្រាប់សមាជិក) និងការធានារ៉ាប់រងថ្លៃមាតុភូមិនិវត្តន៍ (សម្រាប់ពលករ)
- ផ្តល់ការគណនា និង រៀបឯកសារធានារ៉ាប់រងពេលចេញដំណើរ និងប្រាក់បំណាច់ឆ្នាំ
- ជួយទាមទារប្រាក់សោធននិវត្តន៍ (ប្រសិនបើមាន)
- ផ្តល់ជំនួយលើការប្រើប្រាស់សេវាអភិវឌ្ឍន៍ធនធានមនុស្សនៃកម្មវិធីមាតុភូមិនិវត្តន៍